ហាងនំអប្សារា ឆ្នាំនេះមានអតិថិជនរាប់ពាន់នាក់ តម្រង់ជួរចាំទិញនំសែនលោកខែយ៉ាងកុះករ
(ភ្នំពេញ) ថ្ងៃសែនព្រះខែជាថ្ងៃដែលមួយ
ដែលយុវជនកម្ពុជា ក៍ដូចជាអ្នកដែលមានខ្សែរស្រឡាយកាត់ចិន ទន្ទឹមរង់ចាំមួយឆ្នាំមានតែម្ដងដើម្បីញ៉ាំនំព្រះខែឆ្ងាញ់ៗ។ ប៉ុន្តែអ្វីដែលសំខាន់ សំរាប់ប្រិយមិត្ត ពុកម៉ែ និង បងប្អូននោះ
គឺការជ្រើសរើស និង ទិញនំនៅហាងដែលមានរស់ជាតិឆ្ងាញ់ តម្លៃសមរម្យ និង
សេវាកម្មល្អនោះ???សូមរួសរាន់មកកាន់ហាងនំអប្សារា ព្រោះហាងនេះ
មានបទពិសោធន៍យូរឆ្នាំក្នុងការផលិតនំលោកខែ មិនថាស្នូលអ្វីនោះទេ ង៉ូវយីង ឈូក សណ្ដែក ត្រាវ ហាងនំអប្សរាមានសូម្បីតែស្នូលធុរេន ដូង តែបៃតង សណ្ដែកក្រហម ស្វាយនិងម្នាស់។ លើសពីនេះ ហាងនេះក៏មានលក់ជាប្រអប់នំស្អាតៗដែលផ្ទុកបានដល់ទៅ ៦ រឺ ៨ នំ។
បើតាមការអោយដឹងពីកញ្ញាស៊ីវមី ដែលជាអ្នកគ្រប់ការការលក់
បានគេហទំព័រធីខេអិនមេឌាដឹងថា ប៉ុន្មានមកឈានដល់ថ្ងៃសែនព្រះខែមកដល់
នៅហាងនំអប្សារាគឺមានអថិជនចេញចូលរាប់រយនាក់ ដើម្បីមកទិញនំលោកខែដើម្បី
យកទៅសែនព្រេននាពេលខាងមុខ។ កញ្ញាសៀវមីបន្តថា សំរាប់ប្រភេទនំដែលទទួលបានការគាំទ្រ និង
លក់ដាច់ជាងគេនោះគឺ ប្រភេទនំង៉ូវយីង និង ប្រភេទស្នូលទឹកនោមផ្អែម ពោល
គឺអាចពិសារបានទាំងអ្នកទូទៅ និង អ្នកទឹកនោមផ្អែមក៍ញាំបានដូចគ្នា។
យ៉ាងនេះក្ដីប្រធានផ្នែកលក់នៅហាងនំអប្សារាដដែលបានបន្តថា
មូលហេតុដែលអតិថិជនគាំទ្រ និង ចូលចិត្តមកទិញនំនៅហាងនំអប្សារា ព្រោះហាងនំអប្សារានាំចូលនៅវត្ថុធាតុដើមពីបរទេសពុំមានជាតិគីមី
មានរោងចក្រផលិតដោយផ្ទាល់ គិតពីអនាម័យ សុវត្ថភាពចំនីអាហារជូនដល់អតិថិជន។
សូមជម្រាបថា ហាងនំអប្សារា
គឺជាហាងនំដែលមានបទពិសោធន៍ប្រមាណជាង៤០ឆ្នាំមកហើយ ក្នុងការផលិត វេចខ្ចប់
នៅប្រភេទនំផ្អែម នំពា នំប្រៃ នំប៉័ង និង ប្រភេទនំសែនលោកខែ
ដែលមានសំបកវេចខ្ចប់គួរជាទីទាក់ទាញ។ ហេតុនេះបើសិនពុកម៉ែបងប្អូន លោក លោកស្រី ដែលចង់បាននំដែលមានរស់ជាតិឆ្ងាញ់
និង អនាម័យល្អអាចរួសរាន់មកជាវបាននៅទីតាំងម្ដុំផ្សារអូឬស្សី និង
ទីតាំងចែកចាយទូទាំង២៦រាជធានីខេត្ត-ក្រុង៕
អត្ថបទ និង រូបភាព៖ ទិត្យ ឡាឡា
ហាងនំអប្សារា ឆ្នាំនេះមានអតិថិជនរាប់ពាន់នាក់ តម្រង់ជួរចាំទិញនំសែនលោកខែយ៉ាងកុះករ
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
September 23, 2018
Rating:
No comments: