ក្រុមហ៊ុន HURI Real Eastate គ្រោងនឹងវិនិយោគទុនបន្ថែម លើគម្រោងThe Peakនៅក្រុងព្រះសីហនុ បន្ទាប់ពីជោគជ័យប្រមាណ៩០%នៅទីក្រុងភ្នំពេញ
(ភ្នំពេញ) កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនHuri បានវិនិយោគទុនរាប់លានដុល្លាលើគម្រោងthe Peak ដើម្បីផ្ដល់នូវការរស់នៅបែបទានសម័យ
និង ស៊ីវិល័យ ជាមួយអគ្គាដ៍ខ្ពស់កប់ពពក លំដាប់ពិភពលោក ដែលជាការផ្ដល់ឱកាសសំរាប់ម្ចាស់ក្រុមហ៊ុន
និង ម្ចាស់វិនិយោគគ្រប់ជាតិសាសន៍ ដែលត្រូវការអគ្គាការិយាល័យប្រកបទៅដោយទំនុកចិត្ត
និង មានភាពប្រណិត អាចរួសរាន់ទាក់ទងកក់នៅគម្រោងមួយនេះបាន នៅសល់តែ២០គម្រោងតែប៉ុណ្ណោះ។
បើតាមការលើកឡើងពីលោកស្រីប្រធានគ្រប់គ្រប់ The
PEAK បានប្រាប់អ្នកសារពត៍មានអោយដឹងថា បច្ចុប្បន្នគម្រោងThe
Peak បានទទួលការកក់ពីអតិថិជនអស់ប្រមាណ៩០ភាគរយ
នៅសល់តែប្រមាណ១០ភាគរយទៀតតែប៉ុណ្ណោះ ហេតុដូចសំរាប់អតិថិជន ក៍ដូចជាភ្ញៀវជាតិ និង
អន្តរជាតិ ចង់បានខុនដូ អគ្គាការិយាល័យ ដែលនៅជាប់និងមាត់ទន្លេពិតជាមិនខុសបំណងឡើយ។
យ៉ាងណាមិញ ប្រធានផ្នែកលក់គម្រោងដដែលបន្តថា
ពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអាគារសណ្ឋាគារ Shangri_La។ នៅក្នុងអាគារនេះផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ
និងជាន់ខាងលើចាប់ពីជាន់ទី២៩ដល់ជាន់ទ៥៤ជាសណ្ឋា គារកម្រិតផ្កាយ៥។ ហើយបន្ទាប់ពីជោគជ័យលើគម្រោងនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនHURI និងវិនិយោគទុនបន្ថែមគម្រោងThe Pek នៅក្រុងព្រះស៊ីហនុបន្ថែមទៀត។
យ៉ាងនេះក្ដី
លោកស្រី ជិន ចាន់ឡែន
នាយិការនៅក្នុងក្រុមហ៊ុន FURI Real Estate ក៍បានងាកចំណាប់អារម្មណ៍អ្នកវិយោគទុនទាំងអស់អោយមកចាប់អារម្មណ៍លើការវិនិយោគអគ្គាបែបការិយាល័យវិញ
ព្រោះបើការសង្កេតឃើញនាពេលបច្ចុប្បន្នសំរាប់អគ្គាការិយាល័យបែបទំនើប
ស៊ីវីល័យនៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ន ពុំសូវសម្បូរបែបនោះទេ ហើយបទៅថ្ងៃអនាគតប្រជាពលរដ្ឋកម្ពុជា
វិនិយោគលើផ្នែកនេះ ផ្ដល់ផលចំនេញធ្វេរដង។
គួរបញ្ជាក់ផងដែរថាគឺជាអគារអាផាតមិន
ដែលមានកម្ពស់ខ្ពស់កប់ពពកដល់ទៅ ៥៥ជាន់ស្ថិតក្រោមការចូលរួមអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley
International Holding និង ក្រុមហ៊ុន Worldbridge Land
(Cambodia) Co.,Ltd ហើយបច្ចុប្បន្ន គំរោង THe PeAk មានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត មានផ្សារទំនើបកម្រិតស្តង់ដាអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ
និងសេវាកម្មជាច្រើនទៀត។ គំរោងនេះបានសាងសង់ដល់ជាង២៨%ហើយ
ក្នុងគំរោងកំពស់៥៤ជាន់៕
ក្រុមហ៊ុន HURI Real Eastate គ្រោងនឹងវិនិយោគទុនបន្ថែម លើគម្រោងThe Peakនៅក្រុងព្រះសីហនុ បន្ទាប់ពីជោគជ័យប្រមាណ៩០%នៅទីក្រុងភ្នំពេញ
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
September 20, 2018
Rating:
No comments: