សហព័ន្ធកីឡារាំមានមោទនភាពចំពោះជោគជ័យលើការប្រកួតកម្រិតអាស៊ី

(ភ្នំពេញ) ក្រុមអត្តពលិកកីឡារាំជម្រើសជាតិកម្ពុជា បានធ្វើឲ្យអន្ដរជាតិភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយដណ្ដើមបានមេដាយកម្រិតអាស៊ី ៦គ្រឿងក្នុងព្រឹត្តិការណ៍ចំនួនពីរព្រមគ្នា លើទឹកដីទីក្រុងហុងកុង  កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ទន្ទឹមនិងភាពជោគជ័យនេះ ត្រូវបានប្រធានសហព័ន្ធកីឡារាំកម្ពុជាថា ​មិន​មែនងាយស្រួលដណ្ដើមបាននោះទេ ត្បិតបទបញ្ជា បែបបទ និង ក្បាច់រាំកីឡាប្រភេទនេះ មានភាពស្មុគស្មាញ។
នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតលើឆាកអន្ដរជាតិ និងទទួលបានសមិទ្ធផលដ៍ត្រចះត្រចង់ ខណៈពេលតាំងពីចាប់ផ្ដើមកកើតកីឡាប្រភេទនេះឡើងអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ កម្ពុជាពុំដែលទទួលបានជោគជ័យដូចបច្ចុប្បន្ននោះទេ។
ថ្លែងនៅក្នុងសន្និសិទ្ធសារពត៍មានក្រោយពីមាតុភូមិនិវត្ត៍ លោកជំទាវ  ញ៉ែម មរកត ប្រធានសហព័ន្ធរាំកម្ពុជា បានមានប្រសាសន៍ថា ការឈ្នះមេដាយយ៉ាងច្រើន ពីព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ គឺជាមោទនភាពមួយលើសការរំពឹងទុករបស់លោ​កស្រី ត្បិតការប្រកួតលើកនេះ ប្រជុំទៅដោយកីឡាករ-ការនីដែលមានសមត្ថភាពខ្ពស់ ហើយការដាក់ពិន្ទុរមានភាពម៉ត់ចត់ ។
យ៉ាងនេះក្ដី ម្ចាស់មេដាយសំរឹទ និង ប្រាក់ពីររូបក៍បានប្រាប់ផងដែរ ពួកគេពិតជាមានមោទនៈភាពជាខ្លាំង ដែលតំនាងអោយកម្ពុជាបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយបានដណ្ដើមបានមេដាយជូនជាតិមាតុភូមិ។
សូមរំឭកថា បេសកកម្មប្រម៉ាញ់យកមេដាយបាន៥គ្រឿង រួមទាំងពាន០១នេះ កម្ពុជាបានបញ្ជូនអត្តពលិក ៩នាក់ទៅចូលរួមប្រកួតក្នុងនោះព្រឹត្តិការណ៍ ADSF Asian Dance Sport Championship 2018 ដោយដណ្ដើមបានមេដាយសំរឹទ្ធ ០៤ ប្រាក់០១ លើវិញ្ញាសារាំគូចង្វាក់ Cha Cha Cha ចង្វាក់ RumbaបែបJiv។ រីឯព្រឹត្តិការណ៍ Asian Hong Kong Open 2018 កម្ពុជាដណ្ដើមបានមេដាយពាន០១ លើវិញ្ញាសា 5-dance








សហព័ន្ធកីឡារាំមានមោទនភាពចំពោះជោគជ័យលើការប្រកួតកម្រិតអាស៊ី សហព័ន្ធកីឡារាំមានមោទនភាពចំពោះជោគជ័យលើការប្រកួតកម្រិតអាស៊ី Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា) on September 18, 2018 Rating: 5

No comments:

Powered by Blogger.