Yes Seatel បង្ហាញមុខសិល្បករ- ការិនីល្បីៗទាំង៦រូប ជា yes YouTube Star ឆ្នាំ២០១៨
(រាជធានីភ្នំពេញ ) ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន yes seatel ដែលផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់នៅកម្ពុជា បានប្រកាសបើកសម្ភោធកម្មវិធីថ្មីរបស់ខ្លួន
ឈ្មោះថា « yes YouTube Star» នៅផ្សារទំនើបអ៊ីអន សែនសុខ
ដែលកម្មវិធីនេះជាកិច្ចសហការដៃគូជាមួយនឹង YouTube ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា
ព្រមទាំងវិធីសាស្ត្រ ក្នុងរកចំណូលតាម YouTube ។
នាយកប្រតិបត្តិដដែលបន្តថា គោលបំណងចំបងធំនៃការរៀបចំកម្មវិធីនេះឡើង
គឺដើម្បីស្វែងរកនូវអ្នកមានជំនាញប៉ិនប្រសព្វ ខាងបង្កើតឃ្លីបវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិតនៅកម្ពុជា
ហើយពួកគេគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយ
រួមជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតដែលដើរបានល្អប្រសើរនោះ ដើម្បីបើក}កាសអោយពួគេបានបញ្ចេញសមត្ថភាពដែលពួកគេមាននៅក្នុងកម្មវិធីដ៍អស្ចារ្យនេះ។
កម្មវិធី yes YouTube Star បានបើកការចុះឈ្មោះ
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៨។ អ្នកដែលមានអាយុ ៧ ឆ្នាំឡើងទៅ ដែលអាចរាំ
ច្រៀង ឬ សំដែងត្លុកកំប្លែង អាចចូលរួមបានឲ្យតែជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា។
អ្នកឈ្នះម្នាក់នឹងត្រូវបានជ្រើសរើស ដោយការបោះឆ្នោតតាមការផ្ញើសារ SMS
ហើយអ្នកឈ្នះនឹងទទួលបានលុយសុទ្ធចំនួន ៥០,០០០ ដុល្លារសហរដ្ឋអាមេរិក បើសិនជាការប្រកួតកម្មវិធី ពីដើមដល់ចប់ទទួលបានសារបោះឆ្នោតចំនួន
៥ លានសារ។
អត្ថបទ៖ ទិត្យ ឡាឡា
Yes Seatel បង្ហាញមុខសិល្បករ- ការិនីល្បីៗទាំង៦រូប ជា yes YouTube Star ឆ្នាំ២០១៨
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
September 29, 2018
Rating:
No comments: