កីឡាគុន វាយដាក់ទ្រុងឫហៅថា MMA រំពឹងថានឹងស្ដារប្រជាប្រិយភាពឡើងវិញ
(រាជធានីភ្នំពេញ) ៖
ប្រធានសហព័ន្ធគុនចម្រុះ MMA ឬកីឡាវាយដាក់ទ្រុង
ឯកឧត្តម វ៉ាត់ ចំរើន មានក្ដីសង្ឃឹមខ្ពស់ថាកីឡាប្រភេទនេះ នឹងមានកេរ្ត៍ឈ្មោះ និង
ទទួលបានការគាំទ្រឡើងវិញ ក្រោយប្រកាសជាសហព័ន្ធ ពេញលេញកាលពីព្រឹកថ្ងៃទី២៣ ខែតុលា
ម្សិលមិញនេះ។
ឯកឧត្តម វ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន
ស្ដីពីការជំរុញសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឲ្យដំណើរឡើងវិញ នៅទីស្នាក់ការ NOCC
កាលពីព្រឹកម្សិលមិញថា សហព័ន្ធនេះ បានកើតឡើងតាំងពីឆ្នាំ២០១៦
មកម្ល៉េះ តែដោយសារមានបញ្ហាមួយចំនួន បានធ្វើឲ្យសហព័ន្ធ មិនសូវមានសកម្មភាព។
តែក្រោយរៀបចំប្រព័ន្ធគ្រប់គ្រង និង រចនាសម្ព័ន្ធឡើងវិញច្បាស់លាស់ហើយ លោករំពឹងថា
កីឡានេះ នឹងមានការរីកចម្រើន នាថ្ងៃអនាគត។
ទន្ទឹមនិងការលើកឡើងខាងលើ
អគ្គលេខាធិការសហព័ន្ធគុនចម្រុះកម្ពុជា លោក ហ៊ុន ចាន់រាជ បានបង្ហាញអារម្មណ៍រំភើបរីរាយដូចគ្នា
ខណៈក្លឹប Cambodai Top Team របស់លោកបានចូលរួមក្នុងសហព័ន្ធគុនចម្រុះMMA
ដើម្បីតំនាងអោយកម្ពុជា ទៅប្រកួតនៅក្រៅប្រទេ។ តែទន្ទឹមនិងនោះ
លោកក៍មានក្ដីបារម្ភទៅលើបញ្ហាធនធានកីឡាករគុនចម្រុះកម្ពុជាមួយនេះ
ហាក់ពុំទាន់គ្រប់គ្រាន់នៅឡើយ។
រីឯកីឡាករឆ្នើមជួរមុខកម្ពុជាពីរូប
គឺ រិន សារ័ត្ន និង មាស ម៉ើ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ហើយពួកគេរំពឹងថា ក្រោយពីបង្កើតសហព័ន្ធនេះរួចមក
គុនចម្រុះMMA និងមានទីផ្សារប្រកួតកាន់តែច្រើន
រួមទាំងមានភាពល្បីល្បាញដូចកាលពីឆ្នាំ២០១៣ផងដែរ។
គួររំលឹកថា
សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ឬMMA ធ្លាប់បានបង្កើតម្ដងរួចមកហើយកំឡុងឆ្នាំ២០១៦
តែដោយសារមានបញ្ហាផ្ទៃក្នុងសហព័ន្ធមួយនេះ បានត្រូវរំសាយទៅវិញ។
តែការបង្កើតសហព័ន្ធកីឡាគុនចម្រុះនេះឡើងវិញ ទាំងប្រធានសហព័ន្ធ សមាជិក និង
អគ្គលេខាធិការនៃកីឡាមួយនេះ សង្ឃឺមនឹងទទួលបានការគាំទ្រ និង
មានការចាប់អារម្មណ៍ពីមហាជនកាន់តែច្រើន៕
កីឡាគុន វាយដាក់ទ្រុងឫហៅថា MMA រំពឹងថានឹងស្ដារប្រជាប្រិយភាពឡើងវិញ
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
October 23, 2018
Rating:
No comments: