គម្រោងបុរីដ៍ទំនើបថ្មីមួយទៀតហើយ ផុសនៅលើទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាលជាមួយការផ្ដល់ជូនតម្លៃថោកសមរម្យ



(ខេត្តកណ្ដាល) ៖ដោយមើលឃើញពីកំនើនប្រជាជនមករស់នៅទីក្រុងភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង និងសន្ទុះសេដ្ឋកិច្ចនៅកម្ពុជាកាន់តែរីកចំរើនក្រោមការដឹកនាំដ៍ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាហេតុដូច្នេះបានជាក្រុមហ៊ុនបុរី អេច អឹ​ម អមតៈ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ បានចំនាយដើមទុនរបស់ខ្លួនដ៍ច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើកាធ្វើការបើកគម្រោងលក់ទី០១របស់ខ្លួនចំនួន២០០០ល្វែង លើផ្ទៃ២០ហិកតា ដោយក្នុងមួយល្វែងត្រឹមតែ២៧៩៨០ដុល្លា ជាមួយអត្រាការប្រាក់ទាប ពោលគឺអាចបង់រំលោះជាមួយក្រុមហ៊ុនផ្ទាល់រហូតដល់១៧ឆ្នាំ ដោយក្នុងមួយខែបង់ត្រឹមតែ២០៦ដុល្លា/ខែតែប៉ុណ្ណោះ។




បើតាមការអោយដឹងពីលោក ឈិន ចំរើន ប្រធានទីផ្សារលក់គម្រោងបុរី អេច អឹ​ម អមតៈបានប្រាប់ទូរទស្សន៍ណាយធីវីអោយដឹងថា មូលហេតុដែលរូបលោកផ្ទាល់ជ្រើរើសទីតាំងស្រុកអង្គស្នួលធ្វើជាទីតាំងគម្រោងលក់ ព្រោះទីតាំងនៅទីនេះជាទីតាំងដែលមានសក្ដានុពល ហើយក៍ជាទីតាំងនៅជាប់និងតំបន់សេដ្ឋកិច្ចខ្ពស់ នៅជិតផ្សារ សាលារៀន ងាយស្រួលអោយអតិថិជនប្រកបរបរអាជីវកកម្មផងដែរ។  
ទន្ទឹមនិងនេះប្រធានទីផ្សាររូបនេះបានបន្ថែមថា ជាគោលនយោបាយពិសេសរបស់ក្រុមហ៊ុនបុរី អេច អឹ​ម អមតៈ ក៍ផ្ដល់លក្ខណពិសេសដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ពោលគឺអតិថិជនទាំងអស់ទិញបុរីពីក្រុមហ៊ុនអាចបង់រំលោះបានយ៉ាងងាយស្រួល មិនថាអ្នកដែលមានកម្រឹតជីវភាពមធ្យមឬប្រាក់ចំនូលមធ្យម ក៍អាចមានលទ្ធភាពបង់រំលោះជាមួយក្រុមហ៊ុនបាន ត្បិតរាល់ផ្ទះល្វែងរបស់បុរី អេច អឹ​ម អមតៈ លក់ជូនក្នុងតម្លៃថោកសមរម្យ ហើយអាចអោយអតិថិជនបង់រំលោះជាមួយក្រុមហ៊ុនបានរយៈពេល១៧ឆ្នាំជាមួយអត្រាការប្រាក់ទាបថែមទៀតផង។   




រីឯលោកពូ ផាក់ សំផេង ជំទប់ទី០១ឃុំក្រាំងម្កាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលក្រុមហ៊ុនបុរី អេច អឹ​ម អមតៈ បានចុះមកអភិវឌ្ឍន៍សំនង់លំនៅដ្ឋាននៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ពោលគឺបានប្រែក្លាយទីតាំងមួយដែលជាទីកន្លែងបង្កបង្កើនផល អោយក្លាយទីជាទីប្រជុំជនដែលមានផ្ទះល្វែង សួនច្បារ បង្គោលភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាល្អស្អាតបែបនេះ។ 




គួរបញ្ជាក់ឱ្យដឹងថា គម្រោងបុរី អេច អឹ​ម អមតៈ បានកំពុងសាងសង់ផ្ទះល្វែង និងវីឡាកូនកាត់របស់ខ្លួននៅលើផ្ទៃដីប្រមាណ២០ហិកតា ជាមួយគម្រោងសាងសង់ជាង២០០០ល្វែងនៅលើទីដី ភូមិព្រៃខ្លា ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដោយសំនង់ផ្ទះល្វែងនីមួយៗៗជាប្រភេទE0,E1 អាចសង់ឡើងជាន់បាន មានទំហំ ៤,១ម៉ែតX១០,៥ម៉ែត និង៤,១ម៉ែតX១៣,៥ម៉ែត ដែលមានសួនច្បារ កន្លែងក្មេងលេង និងផ្សារទំនើបដែលមានខុនដូនៅពីលើ រួមទាំងមានសន្តិសុខយាមកាម២៤ម៉ោង។ សម្រាប់ឱកាសពិសេសអតិថិជន១០០នាក់តំបូង ដែលបានមកទិញបុរីចាប់ពីថ្ងៃផ្សាយដំណឹងនេះ នឹងទទួលបានតូបផ្សាររយៈពេលបីឆ្នាំដោយឥតបង់ថ្លៃថែមទៀតផង៕

គម្រោងបុរីដ៍ទំនើបថ្មីមួយទៀតហើយ ផុសនៅលើទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាលជាមួយការផ្ដល់ជូនតម្លៃថោកសមរម្យ គម្រោងបុរីដ៍ទំនើបថ្មីមួយទៀតហើយ ផុសនៅលើទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាលជាមួយការផ្ដល់ជូនតម្លៃថោកសមរម្យ Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា) on September 09, 2019 Rating: 5

No comments:

Powered by Blogger.