អតិថិជនភ្លូកទឹកភ្លូកដីមកទិញនំនៅហាងនំអប្សារា ដើម្បីយកទៅសែននាថ្ងៃសែនលោកខែនាពេលដ៍ខ្លីខាងមុខនេះ
(ភ្នំពេញ) ប្រពណៃទំនៀមទំលាប់សែននំលោកខែ ឬក៍ហៅសែនព្រះខែ
គឺជាលំអានមួយរបស់ប្រជាពលរដ្ឋកូនខ្មែរ-ចិន អោយតែកៀកកិតជិតដល់ថ្ងៃ១៥កើតពេញបូរមី គេសង្កេតឃើញប្រជាជននៅរាជធានីភ្នំពេញ
និងនៅតាមបណ្ដាខេត្តនានា តែងតែនាំគ្នាភ្លូកទឹកភ្លូកដី រួសរាន់មកទិញនំង៉ូវយី និង
នំកោពីហាងនំអប្សារាដើម្បីយកទៅសែនព្រះខែ និងកុងម៉ាដើម្បីសុំសេចក្ដីសុខ
សេចក្ដីចំរើន។
បើតាមការលើកឡើងពីលោក
លាង គួង ប្រធានផ្នែកលក់នៅហាងនំអប្សារា បានប្រាប់គេហទំព័រTKN Media អោយដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំលោកសង្កេតឃើញថា
ប្រជាជនកម្ពុជាកាត់ចិនអោយតែដល់រដូវសែននំព្រះខែ លោកសង្កេតឃើញថា នៅហាងនំអប្សារាគឺមានប្រជាពលរដ្ឋកម្មង់ទិញនំស្ទើរតែផលិតមិនទាន់
អ្វីដែលពិសេសនោះគឺ
ពលរដ្ឋកម្ពុជាគ្រប់រូបហាក់មានអបិយជំនឿខ្លាំងទៅលើការសែននំព្រះខែមួយនេះណាស់។
លោកបន្តថានៅក្នុងរដូវកាលសែននំព្រះខែនេះដែរ
គឺប្រជាពលរដ្ឋទាំងអស់ពេញនិយមទិញនំ ប្រភេទនំង៉ូវយីង និង នំកោ ដើម្បីយកទៅសែន ត្បិតប្រជាពលរដ្ឋខ្មែរកាត់ចិនទាំងនោះយល់ឃើញថាប្រភេទនំទាំងពីរប្រភេទនេះជាប្រភេទនំសាកសមសម្រាប់សែនជីដូនជីតា
អាកុងអាម៉ា និងសែនលោកខែ ដើម្បីសុំសេចក្ដីសុខ
និងសុំអោយគ្រួសារជួបតែសុភមង្គលនិងរកស៊ីទទួលទានមានបាន។
ពាក់ព័ន្ធនិងអបិយជំនឿ
និងការគោរពលំអានទៅតាមដូនតានេះ ពលរដ្ឋពីររូបដែលរស់នៅក្នុងរាជាធានីភ្នំពេញ
បានលើកឡើងដូចគ្នាដែរថា ជារៀងរាល់ឆ្នាំមិនថាជាប់រវល់កាងារយ៉ាងណានោះទេ ឱ្យតែដល់រដូវសែននំលោកខែ
ពួកគេតែងតែមកកាន់ហាងនំអប្សារា ដើម្បីទិញនំទៅសែនលោកខែ។ ពលរដ្ឋទាំងនោះបន្តថា
ប្រភេទនំដែលពួកគេតែងតែសែនជារៀងរាល់ឆ្នាំ គឺប្រភេទនំង៉ូវយីង និងនំកោ
ត្បិតនំទាំងពីរប្រភេទនេះមានរស់ជាតិឆ្ងាញ់និងតម្លៃសមរម្យ។
គួរឱ្យដឹងថា
អោយតែដល់ថ្ងៃ១៥កើតពេញបូរមី ខែភទបទ្រ គេតែងតែសង្កេតឃើញប្រជាពលរដ្ឋទាំងក្មេងទាំងចាស់
តែងតែមកសម្រុកទិញនំសែនព្រះខែពីហាងនំអប្សារាទៅសែនព្រេន
ត្បិតហាងនំអប្សារាជាហាងនំតែមួយគត់ដែលមានបទពិសោធន៍៣៥ឆ្នាំក្នុងការផលិតនំ
ជាមួយការរក្សាបាននៅវត្ថុធាតុដើមក្នុងស្រុក អនាម័យខ្ពស់ និង
ផ្ដល់ជូននូវតម្លៃសមរម្យសម្រាប់អតិថិជន។ ហើយនៅហាងនំអប្សារាមានប្រភេទ៖នំង៉ូវយីង នំកោ
នំរស់ជាតិស្នូលឈូក នំរស់ជាតិស្នូលសណ្ដែក នំរស់ជាតិធូរេន នំសម្រាប់អ្នកទឹកផ្អែម៕
អតិថិជនភ្លូកទឹកភ្លូកដីមកទិញនំនៅហាងនំអប្សារា ដើម្បីយកទៅសែននាថ្ងៃសែនលោកខែនាពេលដ៍ខ្លីខាងមុខនេះ
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
September 11, 2019
Rating:
No comments: